Mark 10

ការ​ជជែក​អំពី​អាពាហ៍ពិ​ពា​ហ៍ និងការលែងលះ​

1បន្ទាប់ពី​បាន​ចាក​ចេញ​ពីទីនោះ​ព្រះអង្គ​ក៏មកដល់​ស្រុក​យូដា​ដែល​នៅ​ត្រើយម្ខាង​អូរ​យ័រដាន់ហើយបណ្ដាជនក៏ជួបជុំ​គ្នា​មកព្រះអង្គម្ដងទៀត​ព្រះអង្គ​ក៏បង្រៀនពួកគេតាមទម្លាប់​ព្រះអង្គ 2ពួកអ្នកខាងគណៈផារិស៊ីចូលមកល្បងលព្រះអង្គ​ដោយ​ទូល​សួរថា៖ ​«បើប្ដីលែងប្រពន្ធ​តើ​វិន័យ​អនុញ្ញាត​ដែរ​ឬ​ទេ 3ព្រះអង្គមានបន្ទូលឆ្លើយទៅពួកគេថា៖ ​«តើ​លោក​ម៉ូសេបង្គាប់អ្នករាល់គ្នាយ៉ាងដូចម្ដេច​ខ្លះ?» 4ពួកគេនិយាយថា៖ ​«លោក​ម៉ូសេអនុញ្ញាត​ឲ្យ
«លោក​ម៉ូសេ​អនុញ្ញាត​ឲ្យ​»​ សូម​មើល​ ទុតិ​ ២៤:១​។​
​បុរស​សរសេរសំបុត្រលែងលះរួចលែងប្រពន្ធ»
5ព្រះយេស៊ូមានបន្ទូល​ទៅ​ពួកគេថា៖ ​«នោះ​ព្រោះតែអ្នករាល់គ្នា​មាន​ចិត្ដរឹងរូស​បានជា​លោក​ម៉ូសេ​សរសេរបញ្ញត្ដិនេះ​សម្រាប់​អ្នករាល់គ្នា 6តែព្រះជាម្ចាស់​បាន​បង្កើតពួកគេ​ជា​ប្រុស​ជា​ស្រីតាំងពីដើមកំណើតពិភពលោកមក​ម៉្លេះ 7ដោយហេតុនេះ​បានជា​មនុស្សប្រុស​នឹង​ចាកចេញ​ពី​ឪពុកម្ដាយ​ទៅ​រួមរស់ជាមួយប្រពន្ធ​របស់​ខ្លួន
«ទៅ​រួម​រស់​ជាមួយ​ប្រពន្ធ​របស់​ខ្លួន» ឯកសារ​ដើម​ខ្លះ​ពុំ​មាន​ «ទៅ​រួម​រស់​ជាមួយ​ប្រពន្ធ​របស់​ខ្លួន»។
8អ្នកទាំងពីរ​នឹង​ត្រលប់ជាសាច់តែមួយដូច្នេះ​ពួកគេ​មិនមែនពីរនាក់ទៀតទេតែ​ជា​សាច់តែមួយវិញ 9ដូច្នេះកុំ​ឲ្យ​មនុស្សបំបែក​អ្វី​ដែលព្រះជាម្ចាស់​បាន​ផ្សំផ្គុំឡើយ»។ 10ពេលទៅ​ដល់ផ្ទះ​ពួក​សិស្សទូលសួរព្រះអង្គម្ដងទៀតអំពី​សេចក្ដី​នេះ 11ព្រះអង្គមានបន្ទូល​ទៅ​គេថា៖ ​«អ្នកណាលែងប្រពន្ធខ្លួនរួចរៀបការ​នឹង​ស្ដ្រី​ម្នាក់ទៀត​នោះ​ផិតក្បត់នឹងប្រពន្ធហើយ

ព្រះយេស៊ូប្រទានពរដល់ក្មេងៗ

12រីឯប្រពន្ធលែងប្ដីខ្លួន​រួច​រៀបការ​នឹង​បុរស​ម្នាក់ទៀត​នោះ​នាង​ផិតក្បត់ហើយ»។

ព្រះ​យេស៊ូ​​ប្រទាន​ពរ​ដល់​ក្មេង​​ៗ

13មាន​មនុស្ស​នាំក្មេងៗមក​ឯ​ព្រះអង្គដើម្បី​ឲ្យ​ព្រះអង្គ​ពាល់ក្មេងៗទាំងនោះតែ​ពួក​សិស្ស​បាន​ស្ដីបន្ទោសពួកគេ 14កាលទត​ឃើញដូច្នេះ​ព្រះ​យេស៊ូទាស់ចិត្ដយ៉ាងខ្លាំងក៏មានបន្ទូល​ទៅ​ពួកគេថា៖ ​«កុំឃាត់ពួកគេអី​ចូរ​ឲ្យក្មេងៗ​ទាំងនេះ​មកខ្ញុំចុះដ្បិតនគរព្រះជាម្ចាស់ជា​របស់​មនុស្សដូចជា​ក្មេងៗ​ទាំងនេះ 15ខ្ញុំប្រាប់អ្នករាល់គ្នា​ជា​ប្រាកដថា​បើ​អ្នកណាមិនទទួលយកនគរព្រះជាម្ចាស់ដូចជាកូនក្មេង​នោះ​មិន​អាច​ចូលក្នុងនគរព្រះជាម្ចាស់បានឡើយ» 16ព្រះអង្គបាន​លើកក្មេងៗ​ទាំង​ឲ្យពរ​ដោយ​ដាក់ដៃលើពួកគេ

បុរសអ្នកមានជួបព្រះយេស៊ូ

17កាល​ព្រះអង្គ​កំពុង​ទៅតាមផ្លូវ​នោះ​មាន​មនុស្ស​ម្នាក់រត់មកលុតជង្គង់​នៅ​មុខ​ព្រះអង្គនិង​ទូល​សួរថា៖ ​«លោក​គ្រូល្អអើយ! ​តើ​ខ្ញុំ​ត្រូវ​ធ្វើដូចម្ដេចដើម្បីទទួលបានជីវិតអស់កល្បជានិច្ច​ទុកជា​មរតក 18ព្រះយេស៊ូមានបន្ទូល​ទៅ​គាត់ថា៖ ​«ហេតុអ្វី​អ្នក​ហៅខ្ញុំថាល្អដូច្នេះគ្មាន​នរណា​ម្នាក់​ល្អទេលើកលែងតែព្រះជាម្ចាស់មួយ​អង្គ​គត់ 19អ្នកស្គាល់បញ្ញត្ដិ
«​បញ្ញត្តិ​»​ សូម​មើល​ និក្ខ​ ២០:១២​-​១៦​ ហើយ​ «​កុំ​គៃ​បន្លំ​»​ ពុំ​មាន​នៅ​ក្នុង​បញ្ញត្តិ​ទេ​។​
ហើយ​ថា​កុំសម្លាប់កុំផិតក្បត់កុំលួចកុំ​ធ្វើ​សាក្សីក្លែងក្លាយកុំគៃបន្លំ​និង​ចូរ​គោរពឪពុកម្ដាយ​របស់​អ្នក»
20គាត់ទូលព្រះអង្គថា៖ ​«លោក​គ្រូ​ខ្ញុំ​បាន​ធ្វើតាម​បញ្ញត្ដិ​ទាំងនេះតាំងពីខ្ញុំវ័យជំទង់ម៉្លេះ» 21ប៉ុន្ដែព្រះអង្គមើលទៅគាត់​ដោយ​ក្ដីស្រលាញ់និងមានបន្ទូល​ទៅ​គាត់ថា៖ ​«អ្នក​នៅ​ខ្វះ​សេចក្ដី​មួយចូរទៅលក់​ទ្រព្យសម្បត្ដិ​ដែល​អ្នក​មានទាំងឡាយហើយឲ្យអ្នកក្រចុះ​អ្នក​នឹង​មានទ្រព្យសម្បត្ដិនៅស្ថានសួគ៌រួច​ចូរ​មកតាមខ្ញុំចុះ» 22ប៉ុន្ដែគាត់ព្រួយចិត្ដដោយសារ​ឮ​ព្រះ​បន្ទូលនេះ​ហើយ​បាន​ចាកចេញទៅ​ទាំង​សោកសៅព្រោះគាត់មានទ្រព្យសម្បត្ដិច្រើន 23ពេលព្រះ​យេស៊ូមើល​ជុំវិញ​ហើយក៏មានបន្ទូល​ទៅ​ពួក​សិស្សព្រះអង្គថា៖ ​«អ្នកមានពិបាក​នឹង​ចូលទៅក្នុងនគរព្រះជាម្ចាស់ណាស់» 24ពួកសិស្សឆ្ងល់នឹង​ព្រះ​បន្ទូលព្រះអង្គប៉ុន្ដែ​ព្រះ​យេស៊ូមានបន្ទូលតបទៀតថា៖ ​«កូនអើយ! ​ការចូលក្នុងនគរព្រះជាម្ចាស់​នោះ​ពិបាកណាស់
«​នោះ​ពិបាក​ណាស់​»​ ឯកសារ​ដើម​ខ្លះ​បន្ថែម​ថា​ «​សម្រាប់​អ្នក​ទាំង​ឡាយ​ណា​ដែល​ទុក​ចិត្ត​លើ​ទ្រព្យ​សម្បត្តិ​»​។​
25សត្វអូដ្ឋចូលតាមប្រហោងម្ជុល​នោះ​ងាយស្រួលជាង​អ្នក​មានចូលក្នុងនគរព្រះជាម្ចាស់ទៅទៀត» 26ពួកគេកាន់តែឆ្ងល់ថែមទៀតហើយនិយាយគ្នា
«​និយាយ​គ្នា​»​ ឯកសារ​ដើម​ខ្លះ​សរសេរ​ថា​ «​ទូល​ទៅ​ព្រះអង្គ​»​។​
ថា៖ ​«បើដូច្នោះ​តើ​នរណាអាច​ទទួល​សេចក្ដីសង្គ្រោះបាន
27ប៉ុន្ដែព្រះ​យេស៊ូទត​ទៅ​ពួកគេ​ហើយ​មានបន្ទូលថា៖ ​«មនុស្សមិន​អាច​ធ្វើ​ការ​នេះ​បានទេប៉ុន្ដែព្រះជាម្ចាស់​អាច​ធ្វើ​បាន​ព្រោះព្រះជាម្ចាស់អាច​ធ្វើ​គ្រប់​ការ​ទាំងអស់បាន» 28លោកពេត្រុសចាប់ផ្ដើមទូលព្រះអង្គថា៖ ​«មើល៍យើង​បាន​លះបង់​អ្វីៗ​ទាំងអស់ហើយដើរតាមលោក» 29ព្រះយេស៊ូមានបន្ទូលថា៖ ​«ខ្ញុំ​ប្រាប់អ្នករាល់គ្នា​ជា​ប្រាកដថាគ្មានអ្នកណាដែល​ព្រម​លះបង់​ផ្ទះ​សំបែងកូនឪពុកម្ដាយបងប្អូនប្រុសស្រីស្រែចម្ការព្រោះយល់ដល់ខ្ញុំនិងដំណឹងល្អ 30មិនទទួលបាន​មួយ​ជា​មួយរយ​នោះ​ទេ​គឺ​នៅពេលនេះ​ទទួលបាន​ផ្ទះ​សំបែងបងប្អូនប្រុសស្រីម្ដាយកូននិងស្រែចម្ការព្រម​ជាមួយ​នឹងការបៀតបៀនហើយនៅលោកខាងមុខ​នឹង​បាន​ទទួល​ជីវិតអស់កល្បជានិច្ច​ជាមិនខាន 31ហើយមនុស្ស​ជាច្រើន​ដែល​នៅ​មុខគេ​នឹង​ត្រលប់ជាក្រោយ​គេ​បង្អស់រីឯអ្នក​នៅ​ក្រោយ​គេ​បង្អស់​នឹង​បាន​នៅ​មុខគេវិញ»។

ព្រះយេស៊ូប្រាប់ឲ្យដឹងជាមុនជាលើកទីបីអំពីការសោយទិវង្គតរបស់ព្រះអង្គ

32កាល​ពួកគេ​កំពុង​ធ្វើដំណើរតាមផ្លូវទៅ​ក្រុង​យេរូសាឡិម​ព្រះ​យេស៊ូនាំមុខពួកគេរីឯអ្នកដែលដើរតាម​ព្រះអង្គ​បាន​តក់ស្លុត​និង​ភ័យខ្លាចជាខ្លាំង​រួច​ពេល​ប្រមូល​សាវក​ទាំង​ដប់ពីរ​មក​ម្ដងទៀតហើយ​ព្រះអង្គ​ក៏ចាប់ផ្ដើមមានបន្ទូល​ប្រាប់​ពួកគេ​អំពី​អ្វីៗ​ដែល​នឹងកើត​ចំពោះ​ព្រះអង្គថា 33«មើល៍​យើង​កំពុង​ឡើង​ទៅ​ក្រុង​យេរូសាឡិមរីឯកូនមនុស្ស
«​កូន​មនុស្ស​»​ គឺ​ជា​ឈ្មោះ​ដែល​ប្រើ​សម្រាប់​ព្រះ​យេស៊ូ​តែ​មួយ​អង្គ​គត់​នៅ​ក្នុង​គម្ពីរ​សញ្ញា​ថ្មី​។​
​នឹង​ត្រូវ​គេ​ប្រគល់ឲ្យទៅ​ពួក​សម្ដេចសង្ឃនិងគ្រូវិន័យហើយ​ពួកគេ​នឹង​កាត់ទោសប្រហារជីវិតលោករួចប្រគល់លោកឲ្យទៅសាសន៍ដទៃ
34ហើយពួកគេ​នឹង​ចំអកឲ្យលោកស្ដោះទឹកមាត់ដាក់លោកវាយនឹងខ្សែតីរួចសម្លាប់លោកប៉ុន្ដែបីថ្ងៃក្រោយ​លោក​នឹង​រស់ឡើងវិញ»។

សំណមរបស់លោកយ៉ាកុបនិងលោកយ៉ូហាន

35លោក​យ៉ូហាននិង​លោក​យ៉ាកុបជាកូន​លោក​សេបេដេ​បាន​មក​រក​ព្រះអង្គ​និង​ទូលព្រះអង្គថា៖ ​«លោក​គ្រូ​យើង​ចង់​ឲ្យ​លោកធ្វើតាមសំណូម​របស់​យើង» 36ព្រះអង្គមានបន្ទូល​ទៅ​ពួកគេថា៖ ​«តើ​អ្នក​ចង់​ឲ្យ​ខ្ញុំធ្វើអ្វី​ឲ្យ​អ្នក 37ពួកគេឆ្លើយថា៖ ​«សូម​ឲ្យ​យើង​បាន​អង្គុយម្នាក់នៅ​ខាង​ស្ដាំលោកនិងម្នាក់ទៀតនៅ​ខាង​ឆ្វេង​លោក​នៅ​ក្នុង​សិរី​រុងរឿង​របស់​លោកផង» 38ព្រះយេស៊ូមានបន្ទូល​ទៅ​ពួកគេថា៖ ​«អ្នក​មិនដឹងថា​អ្នក​កំពុង​សុំអ្វីទេ​តើ​អ្នក​អាចផឹក​ពី​ពែងដែលខ្ញុំផឹកនិងទទួល​ពិធី​ជ្រមុជដែលខ្ញុំទទួល​បាន​ដែរ​ឬ​ទេ 39ពួកគេទូលព្រះអង្គថា៖ ​«យើង​អាច​ទទួល​បាន» ​ព្រះអង្គ​ក៏មានបន្ទូល​ទៅ​គេ​ទៀត​ថា៖ ​«អ្នក​នឹង​ផឹក​ពី​ពែងដែលខ្ញុំផឹកហើយទទួល​ពិធី​ជ្រមុជដែលខ្ញុំទទួលបាន​មែន 40ប៉ុន្ដែដែល​អង្គុយនៅ​ខាង​ស្ដាំ​ខាង​ឆ្វេងខ្ញុំមិនមែនស្រេច​លើ​ខ្ញុំទេគឺ​សម្រាប់​តែ​អ្នក​ដែល​ព្រះជាម្ចាស់​បាន​រៀបចំទុក​ឲ្យ​ប៉ុណ្ណោះ» 41ពេលសាវក​ដប់នាក់​ទៀត​ដូច្នេះក៏ចាប់ផ្ដើមទាស់ចិត្ដនឹង​លោក​យ៉ូហាននិង​លោក​យ៉ាកុប 42ព្រះយេស៊ូហៅពួកគេមករួចមានបន្ទូលថា៖ ​«អ្នករាល់គ្នា​ដឹងថាអ្នក​ដែល​គេ​ចាត់ទុក​ជា​អ្នកគ្រប់គ្រង​លើ​សាសន៍ដទៃ​គឺ​ត្រួតត្រាលើគេហើយ​ពួក​អ្នកធំ​របស់​គេ​ក៏​ប្រើ​សិទ្ធិអំណាចលើគេដែរ 43ប៉ុន្ដែក្នុងចំណោមអ្នករាល់គ្នាវិញមិនមែនដូច្នោះឡើយអ្នកណាដែលចង់ធ្វើធំក្នុងចំណោមអ្នករាល់គ្នា​អ្នក​នោះ​ត្រូវ​ធ្វើជាអ្នកបម្រើអ្នករាល់គ្នាវិញ 44ហើយអ្នកណាចង់ធ្វើជាទីមួយក្នុងចំណោមអ្នករាល់គ្នា​អ្នក​នោះ​ត្រូវ​ធ្វើជាបាវបម្រើ​មនុស្ស​គ្រប់គ្នា 45ដ្បិតសូម្បីតែកូនមនុស្ស​ក៏​មិន​បាន​មក​ឲ្យ​គេ​បម្រើដែរប៉ុន្ដែ​មក​បម្រើ​គេ​វិញទាំងប្រគល់ជីវិតខ្លួន​ទុកជា​ថ្លៃលោះសម្រាប់​មនុស្ស​ជាច្រើនផង»។

បុរស​ខ្វាក់​បារទីមេ​បាន​ភ្លឺភ្នែក​ឡើង​វិញ​

46ពួកគេ​មកដល់​ក្រុង​យេរីខូរហើយ​ពេល​ព្រះអង្គនិង​ពួក​សិស្សរួមជាមួយមនុស្សច្រើនកុះករ​កំពុង​ធ្វើ​ដំណើរ​ចេញពី​ក្រុង​យេរីខូរ​នោះ​មាន​អ្នក​សុំទានម្នាក់ខ្វាក់ភ្នែក​ឈ្មោះ​បារទីមេជាកូនប្រុស​លោក​ទីមេ​កំពុងតែ​អង្គុយ​នៅ​ចិញ្ចើមផ្លូវ 47ហើយពេល​ថា​នោះ​ជា​ព្រះ​យេស៊ូ​អ្នកក្រុង​ណាសារ៉ែត
«ព្រះ​យេស៊ូ​អ្នក​ក្រុង​ណាសារ៉ែត​»​ ជា​និច្ច​កាល​ គេ​ស្គាល់​មនុស្ស​ម្នាក់​ដោយ​សារ​កន្លែង​ដែល​អ្នកនោះ​ចេញ​មក​ ឧទាហរណ៍​ លោក​អេលីយ៉ា​ ជា​អ្នក​ស្រុក​ធេសប៊ី​ (​១ពង្សា​ ​១៧:១​)​ លោក​យ៉ូសែប​ អ្នក​ស្រុក​អើរីម៉ាថេ​ (​ម៉ាកុ​ ១៥:៤៣​)​ លោក​សុល​ ជា​អ្នក​ក្រុង​តើសុស​ (​កិច្ច​ ៩:១១​)​។​
​គាត់​ចាប់ផ្ដើមស្រែកឡើងថា៖ ​«ព្រះ​យេស៊ូ​ជា​ពូជពង្សដាវីឌ
«​ពូជ​ពង្ស​ដាវីឌ​»​ ជា​ឈ្មោះ​ដែល​ពួក​យូដា​ប្រើ​សម្រាប់​ព្រះ​សង្គ្រោះ​ ដែល​ព្រះជាម្ចាស់​បាន​សន្យា​ថា​ជា​តំណ​វង្ស​ និង​ជា​អ្នក​ស្នង​រាជ្យ​របស់​ស្តេច​ដាវីឌ​។​ មាន​នៅ​ក្នុង ១០:៤៨ ដែរ​។​
អើយ! ​សូម​មេត្ដាខ្ញុំផង
48មនុស្សជាច្រើន​បាន​បន្ទោស​ឲ្យ​គាត់​នៅ​ស្ងៀមប៉ុន្ដែគាត់ស្រែកកាន់តែខ្លាំងឡើងៗ​ថា៖ ​«ព្រះ​យេស៊ូ​ជា​ពូជពង្សដាវីឌអើយ! ​សូម​មេត្ដាខ្ញុំផង 49ព្រះយេស៊ូ​ក៏​ឈប់និងមានបន្ទូលថា៖ ​«ចូរ​ហៅគាត់មក» ​គេ​ក៏ហៅ​បុរស​ខ្វាក់នោះ​ទាំង​និយាយ​ទៅ​គាត់ថា៖ ​«ចូរ​អរសប្បាយ​ហើយ​ក្រោកឈរឡើង​លោក​ហៅអ្នកហើយ» 50គាត់ក៏បោះអាវគាត់ចោលលោតឡើង​ហើយ​ក៏​មក​ព្រះ​យេស៊ូ 51ព្រះយេស៊ូក៏មានបន្ទូលតប​ទៅ​គាត់ថា៖ ​«តើ​អ្នក​ចង់​ឲ្យ​ខ្ញុំ​ធ្វើអ្វី​ឲ្យ​អ្នក?» ​បុរស​ខ្វាក់នោះទូល​ទៅ​ព្រះអង្គថា៖ ​«លោក​គ្រូអើយ! ​សូម​ធ្វើ​ឲ្យ​ភ្នែក​ខ្ញុំ​មើលឃើញផង» 52ព្រះយេស៊ូមានបន្ទូល​ទៅ​គាត់ថា៖ ​«ចូរ​ទៅចុះជំនឿ​របស់​អ្នក​បាន​ធ្វើ​ឲ្យ​អ្នក​ជា​សះស្បើយហើយ» ​ស្រាប់តែ​ភ្លាមនោះ​គាត់​ក៏មើលឃើញហើយដើរតាមព្រះអង្គនៅតាមផ្លូវ
Copyright information for KhmKCB